កម្មវិធី៖ ក្នុងស្ថានភាពដ៏លំបាកនៃការរីករាលដាលនៃជម្ងឺកូវីដ-19 ម្ចាស់អាជីវកម្ម និងបុគ្គលិកនៃស្ថាប័ននានា បានជួបបញ្ហាប្រឈម និងរឿងស្មុគស្មាញជាច្រើន ដែលធ្វើឱ្យមានកើតស្រ្តេស តានតឹង អារម្មណ៍ និងការបាក់ទឹកចិត្តជាដើម។
ដូចនេះ ដែលីផ្លាស DAILYPLUS នឹងរៀបចំសិក្ខាសាលាអនឡាញជាសាធារណៈ ក្រោមប្រធានបទដ៏សំខាន់ក្នុងកំឡុងពេលកូវីត19 នេះ ក្រោមប្រធានបទ “មូលដ្ឋានក្នុងការសមាធិ ដើម្បីប្រសិទ្ធភាពការងារ និងអាជីវកម្ម" ដោយមានការអញ្ជើញចូលរួមធ្វើបទបង្ហាញដោយវាគ្មិនកិតិ្តយស លោក នឹម ឈុន្នី ។
- តើសមាធិអាចជួយអ្នកបានកម្រិតណា?
- តើហេតុអ្វីបានបុគ្គលជោគជ័យជាច្រើន សុទ្ធតែជាអ្នកចេះសមាធិ?
- តើត្រូវធ្វើដោយរបៀបណា?
Event information:
- សិក្ខាសាលានេះនឹងធ្វើឡើងនៅថ្ងៃទី ១៥ សីហា, វេលាម៉ោង ៩ព្រឹក-១២ថ្ងៃត្រង់ (August 15th l 9:00 am - 12:00 pm)
- ដោយប្រើ Learning Application: Zoom
លោកអ្នកអាចចូលរួមដោយឥតគិតថ្លៃ, បិទការចុះឈ្មោះថ្ងៃ១៣ ខែសីហា ឆ្នាំ២០២១
- សម្រាប់ព័ត៌មានបន្ថែម និងការចុះឈ្មោះ : https://forms.gle/Lxaqd5SRHwwhau2m7
- ចូលគ្រុបនៃសិក្ខាសាលាអនឡាញ ៖ https://t.me/joinchat/HeYZ_3rkKaw5NDFl
ប្រវត្តិនិងបទពិសោធន៍ខ្លះៗរបស់វាគ្មិនកិត្តិយស
លោក នឹម ឈុន្នី មានបទពិសោធជាច្រើនឆ្នាំក្នុងការបង្រៀនភាពជាអ្នកដឹកនាំ ការនិយាយជាសាធារណៈ និងការជំរុញលើកទឹកចិត្ត។ គាត់បានដឹកនាំសមាធិ នៅមជ្ឈមណ្ឌលវិបស្សនាអន្ដរជាតិ ឈៀងម៉ៃ ប្រទេសថែ អស់រយៈពេល៤ឆ្នាំ ហើយលោកបានធ្វើដំណើរទៅកាន់ប្រទេសមួយចំនួននៅអាស៊ីខាងត្បូងដើម្បីចែករំលែកការបង្រៀនរបស់ព្រះពុទ្ធអំពីការអភិវឌ្ឍមនុស្ស។
លោកជា អតីតសហប្រធានក្រុមហ៊ុន ផូស៊ីប៊ីលីធី វើល (Possibilities World) និងជាស្ថាបនិកក្រុមហ៊ុន វិបស្សា (VIPASSA) ដែលជាក្រុមហ៊ុនបណ្តុះបណ្តាលផ្តល់នូវដំណោះស្រាយផ្លូវចិត្ត និងការអភិវឌ្ឍភាពជាអ្នកដឹកនាំ៕